Wireless Scene Switch – កុងតាក់បញ្ជាឧបករណ៍ឆ្លាតវៃឥតប្រើខ្សែ
ទោះជាពេលដាច់ Internet នៅផ្ទះក៏យើងនៅតែអាចបញ្ជាឧបករណ៍ឆ្លាតវៃបានផងដែរ
ដោយយើងអាចបន្ថែមពីលើការបញ្ជាឧបករណ៍ឆ្លាតវៃនៅលើទូរស័ព្ទនិងសម្លេង ជាមួយនឹងការបញ្ជាឧបករណ៍ឆ្លាតវៃនៅលើកុងតាក់ឥតប្រើខ្សែមួយនេះថែមទៀត។
✅យើងអាចបញ្ជាឧបករណ៍ឆ្លាតវៃទាំងអស់របស់ប្រ៊េន Tuya អោយដំណើរការ Scene ឬ ឧបករណ៍ណាមួយតាមរយៈកុងតាក់ឆ្លាតវៃឥតប្រើខ្សែមួយនេះបាន។ ឧ. យើងអាចបញ្ជាអោយអំពូលភ្លើងទាំងអស់បើក ឬ អោយអំពូលភ្លើងឆ្លាតវៃទាំងអស់ប្ដូរពណ៌ ដោយយើងគ្រាន់តែចុចលើបូតុងណាមួយដែលយើងបានកំណត់នៅលើកុងតាក់ឥតប្រើខ្សែមួយនេះទៅ វានឹងដំណើរការភ្លាមតែម្ដង។
✅កុងតាក់ឆ្លាតវៃឥតប្រើខ្សែនេះមាន 4 ប្រភេទគឺ : 1 បូតុង, 2 បូតុង, 3 បូតុង, 4 បូតុង។
✅ដោយបូតុងនិមួយៗរបស់កុងតាក់នេះមានចំនួន 3 របៀបចុចគឺ (Single Click, Double Click, Long Press) ។
✅ពេលដាច់ Wifi ក៏អាចចុចបញ្ជាបាន ប៉ុន្តែប្រើបានតែនៅក្នុងបរិវេណតែមួយប៉ុន្នោះ។
✅ អាចតម្លើងបិតស្កុតជាប់ជញ្ជាំង ឬ យកកាន់ចលាត់ក៏បាន រចនាមកស្អាតងាយស្រួលកាន់។
✅ ប្រើប្រាស់ជាមួយថ្ម CR2430
📣 ចំណាំ : តម្រូវអោយមាន Hub របស់ Tuya ទើបអាចប្រើប្រាស់បាន។ (Tuya Hub is required)
Reviews
There are no reviews yet.